ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្ម សង្ស័យស្នេហាត្រីកោណ ខាងប្រុសបាញ់សម្លាប់ ខាងស្រី ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

47

ព្រះសីហនុ៖ ព័ត៌មានបឋម៖ ករណីឃាតកម្ម សង្ស័យស្នេហាត្រីកោណ ខាងប្រុសបាញ់សម្លាប់ ខាងស្រី ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កអោយមានការភ្ញាក់ផ្អើល នារសៀលថ្ងៃ១៦មករា២០២៤នេះ នៅផ្ទះមួយកន្លែងម្តុំអូរ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងជាបឋមថា បុរសម្នាក់និងស្ត្រីម្នាក់ជាជនជាតិខ្មែរ ទំនងជាគូរសង្សារនឹងគ្នា បានស្លាប់ ដោយគ្រាប់កាំភ្លើង ដែលជាបឋមសមត្ថកិច្ចសន្និដ្ឋានថាទំនងជាអំពើអត្តឃាត (ម្នាក់អាចបាញ់សម្លាប់ម្នាក់ទៀតហើយ បាញ់សម្លាប់ខ្លួនឯងតាមក្រោយ) ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបើកការស្រាវបន្ថែមតាមនិតិវិធីដើម្បីបញ្ជាក់ពីមរណភាពនេះ៕

អត្ថបទដែលជាប់ទាក់ទង