ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចគ្រឿងអលង្កានិងទទួលផលចោរកម្ម

53

 

ភ្នំពេញ ៖ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី១៥ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង១២និង០០នាទី កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ១-ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ដកហូតវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ៥វង់(ឃាត់ខ្លួន ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី)។

នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី បន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ទទួលផលចោរកម្ម) វត្ថុតាងដកហូត ៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌សចំនួន ៥៣វង្ស។ សរុបជនសង្ស័យឃាត់ខ្លួន ២នាក់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង