ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បណ្ដេញនាយទាហាន ២រូបទៀត ចេញពីក្របខ័ណ្ឌ ដោយសារពាក់ព័ន្ធគ្រឿងញៀន

65

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាស ស្តីពីការលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេច លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖ ១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក

២-វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មូលហេតុ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង