ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួននារីបង្កចំនួនពីរនាក់ កសាងសំណុំរឿងអនុវត្តតាមនីតិវិធី ដែលព្រួតគ្នាវាយក្មេងស្រីម្នាក់

33

 

កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ សូមឆ្លើយតបជូនសាធារណជន ទៅនឹងគេហទំព័រព័ត៌មាន ដែលបានបង្ហោះឃ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ ហើយបានលើកឡើងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កព្រោះមិនគ្រប់អាយុ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ស្រាវជ្រាវឃាត់ខ្លួននារីបង្កចំនួនពីរនាក់កសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

ចំណែក នារីឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី មានឆ្នាំកំណើត ២០១០ ជាអនីតិជន មិនទាន់គ្រប់អាយុ សមត្ថកិច្ចអប់រំឲ្យគាត់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង