ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ កោះហៅក្មេងទំនើងមួយក្រុម ដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ

27

ស្វាយជ្រំ៖ នៅថ្ងៃទី២១.០១.២០២៤ វេលាម៉ោង១៤និង៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើងមួយក្រុមដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។

ពេលសមត្ថកិច្ចកោះហៅក្មេងទំនើងមកអប់រំនោះក៏បានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើងនៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខអាណាព្យាបាលអោយយល់ដឹងអំពីកំហុស និងផ្លូវច្បាប់។

ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចយើងបានអោយអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត៕

អត្ថបទដែលជាប់ទាក់ទង