ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ៖ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាបឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ

61

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា សម្រាប់ខេត្តព្រះសីហនុ បើពិនិត្យឃើញមានសារធាតុញៀន មានមួយប្រមូលមួយចំពោះអ្នកមានសារធាតុញៀនត្រូវតែបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាសារធាតុញៀនដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុបានជាសះស្បើយទើបឲ្យធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញុ។

នេះជាការលើកឡើងក្នុងនាមឯកឧត្តមជាប្រធានគណៈបញ្ជាការឯកភាពខេត្តត្រូវធ្វើការគ្រប់គ្រងនៅក្នុងមូលដ្ឋានដោយផ្ដើមពីការអនុវត្តនៅពេលដែលបានជួបបានឃើញមិនថាបុគ្គលនោះមកពីកន្លែងណាខេត្តណានៅទីណាមានស្ថានភាពបែបណានោះទេនៅពេលពិនិត្យធ្វើតេស្តមានឃើញផ្សារធាតុញៀនមាននៅក្នុងខ្លួនគឺយើងត្រូវតែយកមកមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ហើយនៅក្នុងខេត្តព្រះសីហនុគណៈបញ្ជាការឯកភាពខេត្តបានអនុវត្តព្រមៗគ្នាក្នុងគ្រប់កិច្ចប្រតិបត្តិការដោយចាត់វិធានការត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវសាធារណៈនិងនៅក្នុងមូលដ្ឋាន ក្រោយមានការអនុវត្តរយៈពេលបីខែចុងក្រោយនេះកម្លាំងសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀននៅក្នុងខ្លួនមានរហូតទៅដល់ជាង ២០០ នាក់ ដែលបានបញ្ជូនមកមជ្ឈមណ្ឌលដើម្បីធ្វើការបន្សាប។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាចំពោះយុទ្ធនាការនេះគឺមិនមានការដកថយនោះទេបើទុកឱ្យបងប្អូនមានសារធាតុញៀននៅក្នុងខ្លួនរស់នៅក្នុងសហគមន៍គឺអាចបន្តការប្រើប្រាស់ពីបុគ្គលមួយទៅបុគ្គលមួយមកប្រើប្រាស់ជាមួយខ្លួនបង្កការគ្រោះថ្នាក់នៅក្នុងសហគមន៍របស់យើង។

ដូចនេះយើងត្រូវតែមានវិធានការយកអ្នកដែលមានសារធាតុញៀននៅក្នុងខ្លួនមកបន្សាបនៅក្នុងមជ្ឈមណ្ឌលទៅតាម នីតិវិធី តាមក្បួនច្បាប់បទដ្ឋានរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀណគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍នៅឃុំកែវផុសស្រុកស្ទឹងហាវនារសៀលថ្ងៃទី ២៤ ខែមករាឆ្នាំ២០២៤នេះ។

លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលបានឲ្យថាបច្ចុប្បន្ន មានជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនិងបន្សាបសារធាតុញៀនមានចំនួន ៦៧០ នាក់ស្រី ៣៦នាក់។
មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ មានកន្លែងបន្សាបនិងព្យាបាល ការងារស្ដារនីតិសម្បទានិងបណ្ដុះបណ្ដាលជីវៈមានដូចជាកម្មវិធីអប់រំចិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំណិនជីវិត រោងជាងបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនធ្វើសមហរណកម្មអ្នកជាសះស្បើយទៅគ្រួសារនិងសហគមន៍វិញ។

អំណោយដែលផ្ដល់ជូនមជ្ឈមណ្ឌលរួមមានអង្ករ៣០តោនទឹកត្រី ២០០ យួរទឹកស៊ីអ៉ីវ២០០យួរ មី ២០០កេសតូច ទឹកសុទ្ធ ២០០ យួរថវិកា ១០ លានរៀល ជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថវិកាសប្បុរសជនចំនួន ៣ពាន់ដុល្លារផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង