ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ទឫស្សីកែវ ចេញល្បាតឃាត់ខ្លួនជនសង្ស័យ ឆក់កាបូប ២នាក់

53

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទី នគរបាលខណ្ទឫស្សីកែវ ចេញល្បាតឃាត់ខ្លួនជនសង្ស័យ ឆក់កាបូប ២នាក់ នៅចំណុចផ្លូវបេតុង (៩៩) ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការនី មានទីលំនៅផ្ទះលេខ៥៧ ភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ជៀច ខេត្តព្រៃវែង ។

ចំណែកជនសង្ស័យ ទាំង២នាក់ ៖
១-ឈ្មោះ សុទ្ធ ជីវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖
១-ម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KM-៦០៦១
២-ទូរស័ព្ទ ០២គ្រឿង ម៉ាក iphone xs max ពណ៌ខ្មៅ និងម៉ាក Oppo F11 ពណ៌ស្លែ (របស់ជនសង្ស័យ)
៣-កាបូបស្ពាយ ០១ ពណ៌ត្នោត (ប្រគល់ជូនជនរងគ្រោះ)
៤-ទូរស័ព្ទ ០១គ្រឿង ម៉ាក iphone 12 Mini ពណ៌ខ្មៅ (ប្រគល់ជូនជនរងគ្រោះ)
៥-ប្រាក់ចំនួន ១៥០,០០០ រៀល (ប្រគល់ជូនជនរងគ្រោះ) ។

បើតាមដំណើររឿងហេតុ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៣០នាទី ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex តាមបណ្តោយផ្លូវបេតុង (៩៩) ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream បានឃើញជនរងគ្រោះទុកកាបូបស្ពាយនៅទ្រនាប់ជើងម៉ូតូ ឪកាសល្អជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបនោះបានសម្រេច តែក៏ដួលម៉ូតូ ផ្អើលឆោឡោ ដល់អ្នកជិតខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះ បានចុះអន្តរាគមន៍ឃាត់ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្តឹងពីជនរងគ្រោះ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង