ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រឺយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

38

ស្វីស៖ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រឺយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីស ដែលបានប្រព្រឹត្ដទៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សីណែវ ។

ក្នុងជំនួបទ្វេភាគី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តោតលើការងារសំខាន់ៗចំនួន៣ រួមមាន (១)ការផ្សព្វផ្សាយភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា របស់កម្ពុជា (២)ការកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូរពាក់ព័ន្ធ និង(៣)ការ ជំរុញឱ្យមានការចូលរួមជាមួយកម្ពុជាដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំទ្វេភាគី បានទទួលនូវលទ្ធផលជាវិជ្ជមាន ហើយប្រទេសស្វីស បានអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ព្រមទាំងបានសន្យាបង្កើនកញ្ចប់ថវិកាបន្ថែមសម្រាប់សកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤ ៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង