ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញទៅភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មីនេះ នៅថ្ងៃ២៩មករា២០២៤

107

ភ្នំពេញ៖បើមិនមានការប្រែប្រួលទេនៅថ្ងៃទី២៩មករា២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងអញ្ជើញទៅភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មីនេះហើយ។

ស្ពានអាកាសព្រះមុនីវង្សថ្មីនេះមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់ ដែលប្រសព្វនឹងមហាវិថីចំនួន៣ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) បាន និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ និងគ្រោងបញ្ចប់ក្នុងដំណាក់កាលទី១មុនកាលកំណត់ ពោលគឺបញ្ចប់មុនផែនការរយៈពេល៤ខែក្នុងខែមេសាខាងមុខហើយ។
ស្ពានអាកាសព្រះមុនីវង្សថ្មីនេះជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំការសាងសង់ដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង