ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីធាក់ប្លន់

67

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីធាក់ប្លន់។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យ និងវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោមការបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីធាក់ប្លន់ នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
១-ឈ្មោះ កុល បូរី ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសាធាញៀន)
២-ឈ្មោះ ឯក ចាន់ធីម ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិ ព្រៃពពេល ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនមានសាធាញៀន)។
ម៉ូតូ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ125 ឆ្នាំ2018 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1K-4235។

បច្ចុប្បន្នជនសង្ស័យខាងលេីបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បស្រាវជ្រាវអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង