ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ១១១នាក់ សម្រាប់បំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្ស

41

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការជ្រើសរើសពលទាហាន សម្រាប់បំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្សចំនួន១១១នាក់។

យោងតាមសំណើ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេច៖ អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១១១ ( មួយរយដប់មួយ)នាក់ សម្រាប់បំពេញ ក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង