ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បាននាំភ្ញៀវទេសចរ៥២៤នាក់ចតនៅកំពង់ផែក្រុង

75

 

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ SEABOURN ENCORE ដឹកភ្ញៀវទេសចរ៥២៤នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ នាវានេះមានសញ្ជាតិ BAHAMAS បណ្ដោយមានប្រវែង២១០.៥ម៉ែត្រ និងទទឹងមានប្រវែង ២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ធ្វើដំណើមកពីប្រទេស វៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦=៣០នាទី ព្រឹក។

បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាវាទេសចរណ៍នេះនឹងចាកចេញទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃខែឆ្នាំដដែល និង មានចំនួនភ្ញៀវទេសចរ ៥២៤នាក់ ស្រី ២៦៥នាក់ មានចំនួន ២៨សញ្ជាតិ នាវិកចំនួន ៤២៦នាក់ ស្រី ១០៤នាក់ មានចំនួន ៤៧សញ្ជាតិ ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិកចំនួន ២១០នាក់ អង់គ្លេស ១១៦នាក់ និងអូស្រ្ដាលី ៣៦នាក់៕

អត្ថបទដែលជាប់ទាក់ទង