ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៤ខ្នង នៅខណ្ឌដូនពេញ

48

 

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរួមទាំងសម្ភារៈក្នុងនោះមួយចំនួន ត្រូវបានអគ្គីភ័យឆេះបំផ្លាញ អស់ទាំងស្រុងនៅមុខវត្តឧណ្ណាលោម ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ចំណុចទល់មុខវត្តឧណ្ណាលោម ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរសនៅផ្ទះក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយឮស្នូសំឡេងផ្ទុះចេញពីផ្ទះកើតហេតុខាងលើ បន្ទាប់មកបង្ករទៅជាអណ្តាតភ្លើងឆេះរាលដាល ទៅលើផ្ទះក្បែៗគ្នាយ៉ាងសន្ធោសន្ធៅ ពេលនោះដែរប្រជាពលរដ្ឋជិតខាងដែលរងគ្រោះ ក៏ប្រញាប់ប្រញាលប្រមូលយកសម្ភារៈ បានមួយចំនួនរត់គេចខ្លួនក្រោយមកក៏បានទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។
ភ្លាមនោះដែរសមត្ថកិច្ចមូលដ្ឋាន
ក៏បានទាក់ទងទៅកម្លាំងបង្ការពន្លត់អគ្គីភ័យនៃសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយបាញ់ពន្លត់ផងដែរ។

បន្ទាប់មកលោក វរសេនីយ៍ឯក ព្រហ្មយ៉ន ប្រធានការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានទទួលបានដំណឹងថា មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋខាងលើភ្លាមនោះដែរ លោកក៏បានបញ្ជាឲ្យចេញរថយន្ត ពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ឲ្យរលត់ទៅវិញផងដែរ។

ក្រោយពីប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថា បានប្រើប្រាស់រថយន្តអស់ចំនួន ២២គ្រឿង ក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានី , រថយន្តពន្លត់ បុរីប៉េងហួត , រថយន្តពន្លត់ អូឡាំព្យា , រថយន្ដកងពលតូចលេខ ង៧០ (711) រថយន្ដកងពលតូចទ័ពពិសេសឆ័ត្រយោង(911) , រថយន្តស្រាបៀរ កម្ពុជា , រថយន្ត ទីក្រុងកោះពេជ្រ , រថយន្ត ជ្រោយចង្វារ និង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះករណីឆេះខាងលើនេះមិនមានអ្នក ស្លាប់និងរងរបួសអីធ្ងន់ធ្ងរនោះទេ ពោលគឺខូចខាតតែផ្ទះ១៤ខ្នងរួមទាំងសម្ភារៈក្នុងនោះស្ទើរទាំងស្រុង។ ចំពោះមូលហេតុ វិញសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕

អត្ថបទដែលជាប់ទាក់ទង