ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកអូររាំងឪ ធ្វើការចុះស្រាវជ្រាវ ស្វែងរក ភាគីដែលបង្កជម្លោះវៃគ្នាទៅវិញទៅមក បានយុវតីបានចំនួន ៤នាក់

40

ភ្នំពេញ៖ ក្រោយពីបានឃើញផេកហ្វេសបុកឈ្មោះ Long24 បានបង្ហោះវីដេអូមួយដោយសរសេរថា” ” វៃគ្នាទៀតហើយនៅភូមិមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ 28/12024 ” ញ៉ាំអីក៏កាចៗម៉េះ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ អធិការនគរបាលស្រុកអូររាំងឪ បានធ្វើការចុះស្រាវជ្រាវ ស្វែងរក ភាគីដែលបង្កជម្លោះវៃគ្នាទៅវិញទៅមកបានយុវតីបានចំនួន ៤នាក់ និងបាននាំពួកគាត់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ដើម្បីសួរនាំបំភ្លឺរឿងហេតុ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក ) ដោយភាគីទាំងសងខាង មិនបានប្តឹង ភាគីខាងណាទេ និងបានអញ្ជើញ អាណាព្យាបាលយុវតី ទាំង2ភាគី ដោយមានការចូលរួមពី លោកមេឃុំ មៀន លោកនាយកសាលា អនុវិទ្យាល័យមៀន និង អនុវិទ្យាល័យពោធិ៍មាស ដោយបានធ្វើការអប់រំណែនាំ ដល់យុវតីទាំង៤ និងធ្វើកិច្ចសន្យាអោយឈប់ប្រព្រឹត្តអំពើខុសច្បាប់បែបនេះទៀត ។

សូមអរគុណចំពោះផ្សព្វផ្សាយដើម្បីអោយនគរបាលយើងមានវិធានការណ៍ទប់ស្គាត់មិនអោយយុវជន យុវតីរបស់យើងដើរក្នុងផ្លូវខុសបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង