ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសត្វក្រៀលចំនួន ១៣ក្បាល ដែលជាចំនួនកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ រយពេលតែ១ខែ

54

ភ្នំពេញ ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមករា ២០២៤នេះ បានប្រទះឃើញសត្វក្រៀលចំនួន ១៣ ក្បាល ខណៈ ពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ។ ចំនួននេះបានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនតែ ៦ ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។
សត្វក្រៀលចំនួន ១៣ក្បាល ដែលក្នុងនោះមានកូនចំនួន ៥ក្បាល ត្រូវបានសង្កេតឃើញហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក។ ភូមិទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងរេដបូក នៅស្រុកលំផាត់។

សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង។ សត្វស្លាបទាំងនេះក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាត់បងពីក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែការបាត់បង់ទីជម្រក ហើយវាត្រូវបានគេរកឃើញថាមានចំនួនប្រហែលតិចជាង ១០០ក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកាលពីឆ្នាំមុន។

បច្ចុប្បន្ននេះ USAID មរតកបៃតង សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និង Rising Phoenix កំពុងធ្វើការរួមគ្នាដើម្បីការពារសត្វព្រៃ និងជម្រករបស់វា តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង។
សូមបញ្ជាក់ថា៖ ដែនជម្រកសត្វព្រៃលំផាត់ នៃតំបន់ទេសភាពខ្ពង់រាបខាងកើត ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣ លើផ្ទៃដីសរុបចំនួន ២៥ ០ ០ ០០ ហិកតា លាតសន្ធឹងក្នុងខេត្តរតនគិរី ប្រមាណជា៨០ភាគរយ នៃផ្ទៃដែនជម្រកសរុប និងខេត្តមណ្ឌលគិរី ប្រមាណ២០ភា គរយ កំពុងតែធ្វើដំណើរឆ្ពោះទៅរកនិរន្តភាពនៃការអភិរក្ស ក្រោមគម្រោងរេដបូក (REDD+៕. ដោយ . ស.រ.ត

អត្ថបទដែលជាប់ទាក់ទង