ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របួស ៣នាក់ បណ្តាលមកពីជនរងគ្រោះ ជញ្ជូនឥដ្ឋពីរថយន្តហើយទម្លាក់ចំលើគ្រាប់មីនបណ្តាលឱ្យផ្ទុះ

54

 

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ មានករណីផ្ទុះគ្រាប់មីន នៅចំណុចអូរកងឈ្លបស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ករណីផ្ទុះនេះបណ្តាលមកពីជនរងគ្រោះ ជញ្ជូនឥដ្ឋពីរថយន្តហើយទម្លាក់ចំលើគ្រាប់មីនបណ្តាលឱ្យផ្ទុះ (សង្សយ័ថាប្រភេទមីនស្មាច់) បណ្តាលឱ្យរបួសចំនួន ៣នាក់ រួមមាន : ១-លោក ហេង ថៃស៊ុន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឯកភាព ឃុំថ្មដា (របួសស្រាល) ២-លោក ឆែម ឃុន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឯកភាព ឃុំថ្មដា (របួសធ្ងន់ បាក់ម្រាមជើងខាងឆ្វេងចំនួន ២ម្រាម) បញ្ជូនទៅព្យាបាលនៅខេត្តពោធិ៍សាត់។ ៣-លោក ជា ដារ៉ា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឯកភាព ឃុំថ្មដា (របួសស្រាល)។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង