ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីតម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី១-១០ ខែកុម្ភៈ ប្រេងសាំងលក់ ៤.៣៥០រៀល ម៉ាស៊ូតលក់ ៤.២៥០៛

26

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។

យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា

យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៦១៦រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៥១៥រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm”។

អនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ/លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងចុះមក៤.៣៥០រៀល/លីត្រ សម្រាប់ សាំងធម្មតា Gasoline 92 និង៤.២៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។

អត្ថបទដែលជាប់ទាក់ទង