ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញលិខិតគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃឱកាសខូបចម្រើនជន្មាយុគម្រប់ ៧៩ ឆ្នាំ ឈានចូល ៨០ ឆ្នាំ

54

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញលិខិតជូនពរ សូមគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ៖ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាទិវា ដ៏មហាមង្គលសួស្តី នៃឱកាសខូបចម្រើនជន្មាយុគម្រប់ ៧៩ ឆ្នាំ ឈានចូល ៨០ ឆ្នាំ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងតែបានយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជា អង្គនីតិប្បញ្ញត្តិកំពូល ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលដ៏ធំធេងជាបន្តបន្ទាប់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និង វិបុលភាពរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្ដី ក៏បានចូលរូមចំណែកយ៉ាងសកម្ម ប្រកប ដោយទឹកចិត្តជ្រះថ្លាបំផុត ក្នុងការចូលរួមកសាងសមិទ្ធផលជាច្រើន ទាំងផ្នែកអាណាចក្រ និងទាំងផ្នែកពុទ្ធចក្រ ដើម្បី បម្រើផលប្រយោជន៍សង្គម និងទុកជាកេរ្ដិ៍ដំណែលដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជាថែមទៀតផង។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្ត ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង