ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី រំលោភសេពសន្ថវៈ

80

 

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បញ្ជាឲ្យកម្លាំងអធិការរដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណី រំលោភសេពសន្ថវៈ លើអនីតិជនអាយុ១២ឆ្នាំ។

កាលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៤វេលាម៉ោង១៦និង១៥នាទីកម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ លុយ ឡាយ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកម្មករសំណង់ (តេស្តមានសារធាតុញៀន) រស់នៅភូមិស្រែកណ្តាលឃុំត្រពាំងប្រាសាទ ។

បើយោងតាមការស្តាប់ចម្លើយជនសង្ស័យខាងលើ គឺខ្លួនពិតជាបានល្បួងលួងលោមចាប់រំលោភជនរងគ្រោះឈ្មោះវ- ស- គ ភេទស្រីអាយុ១២ឆ្នាំ(ធ្លាប់ស្គាល់គ្នា)បានសម្រេចពិតប្រាកដមែន កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ វេលាម៉ោង១៤និង១៤នាទី នៅត្រង់ចំនុចកណ្តាលព្រៃស្ងាត់ស្ថិតនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ លុះនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៤ ក៏ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ អនុវត្តនីតិវិធីបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង