ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ចុះធ្វើរដ្ឋបាលតាមបន្ទប់ជួល ក្នុងភូមិសាស្ត្រ សង្កាត់ទួលសង្កែទី១

51

 

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៨ និង៣០នាទីព្រឹក កំលាំងចុះរដ្ឋបាលក្នុងភូមិសាស្រ្ត ក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (តំបន់មានបន្ទប់ជួល)។

ដឹកនាំដោយលោកវសេនីយ៍ទោ ថន ថេន អធិការង និងលោកវរសេនីយ៍ទោ ប៉ែន ឈីអធិការង រួមទាំងមន្រ្តីផ្នែក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ព្រមទាំងមន្រ្តីសាលាសង្កាត់ និងប្រជាការពារ សរុប៤០នាក់។

ចុះបានចំនួន៤ខ្នងផ្ទះ ស្មើនឹង៤៨គ្រួសារ មនុស្សចំនួន១២៨នាក់ប្រុស៧២នាក់ អាយុ១៨ឆ្នាំឡើង៩៨នាក់ ប្រុស៣៦នាក់ ។ សភាពការណ៍រួម ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ ។ កំលាំងចុះរដ្ឋបាលបានបញ្ចប់នៅវេលាម៉ោង១០និង៣០នាទី។

អត្ថបទដែលជាប់ទាក់ទង