ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅមុខសាលាជម្ពូវ័ន្ត

83

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលារៀនជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងជួយពន្លត់និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
គិតត្រឹមម៉ោងជិត៥ល្ងាចថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយ ប៉ុន្តែសមត្ថកិច្ចនិងក្រុមសង្គ្រោះគ្រប់គ្រងស្ថានការណ៍បាន មិនឲ្យរាលដាលបន្តទៀតទេ។
ភ្លាមៗ មិនទាន់មានរបាយការណ៍ពីអាជ្ញាធរនិងសមត្ថកិច្ចអំពីដើមហេតុ និងទំហំការខូចខាតបែបណានៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង