ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចុះពិនិត្យការងារបង្កបង្កេីនផលស្រូវប្រាំង កសិករ ត្រៀមជួយបូមទឹកខណៈស្រែខ្វះទឹក

103

កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានចុះពិនិត្យការងារបង្កបង្កេីនផលស្រូវប្រាំងព្រមទាំងពិនិត្យស្ថានភាពទឹក ដើម្បីត្រៀមជួយបូមទឹក ស្រោចស្រពស្រូវរដូវប្រាំង និងត្រៀមសម្រាប់អន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ ប្រជាកសិករ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ មន្រ្តីជំនាញ ក៏បានអញ្ជើញចុះពិនិត្យការងារបង្កបង្កេីនផលស្រូវប្រាំង របស់ប្រជាកសិករ នៅ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តាមរបាយការណ៏របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្ដកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង ទាំងមូលមាន ប្រជាជន ប្រមាណ៨៥ភាគរយ បានប្រកបរបរកសិកម្ម (ផលិតស្រូវ) ហើយទីតាំងភូមិសាស្ត្រខេត្ត ជាតំបន់ដែលមានសក្តានុពលបំផុតលើដំណាំស្រូវសេរីរាង្គ ដោយមានការទទួលស្គាល់ ពីក្រុម ហ៊ុនជាតិ និងអន្តរជាតិ។ ដោយឡែកដំណាំរួមផ្សំជាកត្តាសំខាន់សម្រាប់បងប្អូន ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកងិន ហ៊ុន ក៏បានសំណូមពរឱ្យក្រុមការងារចុះជួយមូលដ្ឋានខេត្ដ និងអាជ្ញាធរ គ្រប់ថ្នាក់ បន្ដជួយធ្វើជាដៃគូជួយលើកកម្ពស់ការអនុវត្ត កសិកម្ម ទំនើប មានលក្ខណៈប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងកសិកម្ម ប្រកបដោយនិរន្តរភាព ជូនប្រជាកសិករយើង មាននិគត់ភាព ជីវភាពគ្រួសារ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង