ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​បង្ការ​ជំងឺរាក

68

 

ភ្នំពេញ ​ ៖ ​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​បង្ការ​ជំងឺរាក​​។​
ចំពោះ​ជំងឺរាក​បណ្ដាលមកពី មេរោគ​នៅក្នុង​លាមក​ចូលទៅ​តាម​មាត់ មេរោគ​ទាំងនោះ​ឆ្លង​សាយភាយ​តាមរយៈ ការហូប​ទឹក​មិន​ស្អាត ដៃ​មិន​ស្អាត រុយ​រោម​ចំណីអាហារ និង​ការ​បន្ទោបង់​ដោយ​គ្មាន​អនាម័យ​។​
​ដើម្បី​ការពារ​ពី​ជំងឺរាក ប្រជាពលរដ្ឋ​ត្រូវ​អនុវត្តន៍​វិធានការណ៍​ដូចជា​៖១. ហូប​ទឹកស្អាត​គឺ​ទឹក​ដែល​បាន​ពី​អណ្ដូង​ស្ទប់ ឬ​ទឹក​ដាំ​ពុះ​ ២. ត្រូវ​លាងដៃ​មុននឹង​រៀបចំ​ធ្វើ​ប្ហូ​ប មុន​ហូប​អាហារ និង​ក្រោយពី​បន្ទោបង់​ ៣.​ត្រូវ​គ្រប​ចំណីអាហារ នឹងដាក់​ក្នុង​ទូ​ចាន​ដែលមាន​សំណាញ់​ ៤. ត្រូវ​បន្ទោបង់​ក្នុង​បង្គន់ និង​រក្សា​បង្គន់​អោយបាន​ស្អាត​ជានិច្ច​។

និយមន័យករណីគ្លីនីកៈ រាកមកសុទ្ធតែទឹកធ្ងន់ធ្ងរ (ជាញឹកញាប់ ដូចទឹកបបរ ហើយច្រើនតែមានក្លិនឆ្អាបដូចត្រី ដោយមានឬគ្មានក្អួត, ដោយមាន ឬគ្មានខ្សោះជាតិទឹកធ្ងន់ធ្ងរ ឬស្លាប់, កើតឡើងចំពោះអ្នកជំងឺអាយុ ៥ឆ្នាំ ឡើងទៅ។

តើយើងការពារជំងឺរាកដូចម្តេច? យើងអាចការពារជំងឺរាកបានដូចតទៅ :១) ហូបទឹកស្អាតគឺទឹកដែលបានពីអណ្តូងស្នប់ ឬ ទឹកដាំពុះ
តើមូលហេតុ និង វិធីត្រូវមានចំអិនក្នុងការពារជំងឺរាកមានអ្វីខ្លះ ២) ត្រូវលាងដៃមុននឹងរៀបចំធ្វើម្ហូប មុនហូបអាហារ និង ក្រោយពីបន្ទោបង់
៤) ត្រូវបន្ទោបង់ក្នុងបង្គន់ និង រក្សាបង្គន់ អោយបានស្ទាតជានិច្ច។

តើជំងឺរាកបណ្តាលមកពីមូលហេតុអ្វី? ជំងឺរាកបណ្តាលមកពី មេរោគនៅក្នុងលាមក ចូលទៅក្នុងមាត់។ មេរោគទាំងនោះឆ្លងសាយ
ភាយតាម :១) ការហូបទឹកមិនស្អាតសូមជា(២) ដៃមិនស្អាត​ ៣) ដៃដែលមានមេរោគនៅពេលយើងកាន់
ចំណីអាហារធ្វើអោយចំណីអាហារនោះ មិនស្ងួត។ នៅពេលយើងបរិភោគចំណី អាហារនោះ ធ្វើអោយយើងមានជំងឺរាក។ ៤) ការបន្ទោបង់ (គ្មានបង្គន់អនាម័យ)។ ការបន្ទោបង់ពាសវាលពាសកាល ជាមូលហេតុនាំអោយមានជំងឺរាក។ លាមកដែលបន្ទោបង់ចោលនោះនឹង ហូរតាមទឹកនៅ ពេលមានភ្លៀង ចូលទៅក្នុងប្រភពទឹកដែល យើងប្រើប្រាស់។
•ទឹកអណ្តូងគ្មានគំរបគ្រប និង គ្មានអនាម័យ ត្រឹមត្រូវ ឬ យកសំភារៈមិនស្អាតទៅដួស។ • ទឹកបឹង ត្រពាំង ស្រះ ដែលកខ្វក់ដោយសារ សាប៊ូ សំរាម ទឹកនោម លាមកសត្វ និង មនុស្ស ឬ ទឹកហូរពីភូមិរបស់ប្រជាជន។

រុយនាំមេរោគតាមដងខ្លួនរបស់វា តាមជើង និង ស្លាប វាទុំលើចំណីអាហាររបស់យើង ដោយជើងកខ្វក់របស់វា។ ពេលយើងហូប អាហារនោះ នាំអោយយើងមានជំងឺរាក៕

អត្ថបទដែលជាប់ទាក់ទង