ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ក្រឡាប់ផ្ងារជេីងរថយន្ត Alpha លេីផ្លូវល្បឿនលឿន បណ្ដាលឲ្យរងរបួសមនុស្ស បាត់បង់ជីវិត

83

កំពង់ស្ពឺ៖ គ្រោះថ្នាក់ក្រឡាប់ផ្ងារជើងរថយន្ត Alpha លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ 20 ហួសច្រកចេញកំពង់ស្ពឺ កើតបន្ដិច បណ្ដាលឲ្យរងរបួសមនុស្ស ស្លាប់បាត់បង់ជីវិត នាព្រឹកថៃ្ង ០៧ កុម្ភៈ ២០២៤ វេលាម៉ោងប្រមាណ ០៧:១២នាទី។

មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត និង២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនត្រឡប់។ រថយន្តដែលក្រឡាប់ ម៉ាកAlphat មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើនអ្នក។

នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៤៤នាទីព្រឹក លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រថយន្តគ្រួសារដំណើរកំសាន្ត) ទី១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល) បងថ្លៃ , ទី២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) បងបង្កើត, ទី៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ម្តាយបង្កើត, ទី៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ម្តាយបងថ្លៃ, ទី៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប) ឪពុកបងថ្លៃ, ទី៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់) ប្អូនថ្លៃ។

អ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់ បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម : គ្រោះថ្នាក់មនុស្សសរុប ៧នាក់ ស្រី ៥នាក់ ក្នុងនោះ ស្លាប់មនុស្ស ៥នាក់ ស្រី៤នាក់ (ញឹក តុលា,ញឹក ពិសី,គឹម ឡៃណាត,គឹម ថាវី,ទិត្យ ប៊ុនណា,)។ របួសធ្ងន់ ១នាក់ស្រី (ហេង ពេជ្រពសី) របួសស្រាល ១នាក់ប្រុស (ហេង កុសល)។ ខូចខាតរថយន្ត១គ្រឿងធ្ងន់ រក្សាទុក
នៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ។ មូលហេតុបើកបរក្នុងល្បឿនលឿងផ្លូវកោង។ សពបានប្រគល់ជូនក្រុមគ្រួសារ អ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ ។

សូមបញ្ជាក់ថាកាលពីថៃ្ងម្សិលមិញ ០៦ កុម្ភៈ ២០២៤ ក្បែរកន្លែងកើតហេតុ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដRangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងរងរបួស ។

ខណៈពេលនេះ សមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើ៕

 

អត្ថបទដែលជាប់ទាក់ទង