ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីហិង្សាដោយស្ថានទម្ងន់ទោស, ឥទ្ធិពលនៃគ្រឿងស្រវឹង ទាស់សម្តីគ្នា ឈានទៅដល់កាប់បុរសម្នាក់ ដាច់ប្រអប់ម្ខាងដៃ

23

ខេត្តកំពង់ចាម÷ នៅវេលាម៉ោង ៣:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលពត៍មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ មួយកើតឡើង បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :

១/ ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
២/ ឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង ។
ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ។

ដោយទទួលបានបទបញ្ជាដល់ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ ។ លុះដល់វេលាម៉ោង ១០ .០០ នាទីព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ :

១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ឈ្មោះ ឡេង យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្រោយពីធ្វើការស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន ។

ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន : ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205 , ដាវចំនួន ០១ដើមប្រវែង ០, ៤៩ ម៉ែត្រ , ខ្សែក្រវ៉ាត់ចំនួន ០១ , ម៉ួកសុវត្ថភាពបែកចំនួន ០១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង