ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងព្រហ្មទណ្ឌ បង្ក្រាបអ្នកញៀនល្បែង មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ ២៣នាក់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១

54

 

ភ្នំពេញ ៖ មនុស្សចំនួន២៣នាក់ សុទ្ធសឹងជាបុរសរួមទាំងមានវត្ថុតាងមួយចំនួន ដូចជា ម៉ូតូ១៦គ្រឿង កង់បីចំនួន៤គ្រឿង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងមួយកន្លែង ដែលនៅក្នុងនោះមានបង្កប់ទៅដោយល្បែងស៊ីសង ដូចជា មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញជាដើមនៅវេលាម៉ោង ០៧ និង ១០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចុះបង្រ្កាបទីតាំងបង្កប់នៅល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដោយមានប្រជាពលរដ្ឋក្បែរខាងគាត់បានផ្តល់ដំណឹងមកកាន់សមត្ថកិច្ច ថានៅក្នុងទីតាំងផ្ទះគ្មានលេខ ខាងលើនេះដោយឃើញមានអ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នាមកពពាក់ពពូនលេងនៅល្បែងខុសច្បាប់ មានដូចជា មាន់ជល់ បៀរការ៉ាត់ ភ្នាល់បាល់តាមអនឡាញ រួមទាំងល្បែងស៊ីសងផ្សេងៗមួយចំនួនទៀត បង្កទៅជាអាណាធិបតេយ្យនិងអាចកើតជាអសន្តិសុខផងដែរ។ ក្រោយពីសមត្ថកិច្ចក៏បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្សបាន២៣នាក់ វត្ថុតាងម៉ូតូ១៦គ្រឿង និងកង់បីចំនួន៤គ្រឿង។

សមត្ថកិច្ចបានបញ្ជូនមនុស្សចំនួន២៣នាក់ រួមទាំងម៉ូតូ ,កង់បី និងវត្ថុតាងមួយចំនួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង