ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់ថ្ងៃទី០៧ ខែកុម្ភៈ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់យានយន្តល្មើស ចំនួន១៥០គ្រឿង

73

ភ្នំពេញ៖ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១៥០គ្រឿង (រថយន្ត ចំនួន៣១គ្រឿង, ម៉ូតូ ចំនួន១១៩គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៥៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ 0 mg/L ចំនួន១៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១២នាក់
-អ្នកបើកបររថយន្ត ចំនួន០៥នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៦នាក់
-អ្នកបើកបររថយន្ត ចំនួន២១នាក់

២. បទល្មើសផ្សេងៗ ចំនួន៩៦គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៩១គ្រឿង
-រថយន្តបំពាក់បំពង់ស៊ីមុំាង ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង

៣. ការរក្សាទុកយានយន្ត​ និងផាកពិន័យ
– ផាកពិន័យ​ ចំនួន​១២០ គ្រឿង
– នៅសល់​ ចំនួន​ ៣០ គ្រឿង
– ទុកនៅអធិការខណ្ឌ​ ចំនួន​ ១៨ គ្រឿង (រថយន្តចំនួន ១០ គ្រឿង -ម៉ូតូចំ នួន ១៦ គ្រឿង)
– បញ្ជូនមកការិយាល័យ ចំនួន​ ០២ គ្រឿង

៤.វិធានការអប់រំ​
-អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម​ ០.២៥ mg/L ចំនួន១៨នាក់ (រថយន្ត ចំនួន១១នាក់, ម៉ូតូ ចំនួន០៧នាក់)
-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព​ ចំនួន២៦នាក់ (មានមួក​មិនព្រមពាក់)។

អត្ថបទដែលជាប់ទាក់ទង