ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ជាមេធាវីម្នាក់ បាញ់សម្លាប់នារីជាសង្សារ ហើយបាញ់ខ្លួនឯង

104

 

ភ្នំពេញ ៖ ព័ត៌មានបឋម , សង្ស័យភ្លើងប្រច័ណ្ឌ មេធាវីម្នាក់ បានជិះរថយន្តមកបាញ់សម្លាប់សង្សារ ដល់មុខផ្ទះ នៅយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនដៃដល់រូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅពាក់ផ្លាកលេខ ភ្នំពេញ 2BS 8007 ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញផ្សព្វផ្សាយថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះជាសង្សារ និងជាអ្នករកស៊ីលក់តាមអនឡាញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរសរូបនេះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបា.ញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ។
នៅពេលនេះ សមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យសាកសព និងស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឲ្យជនដៃដល់បាញ់សម្លាប់នារីជាគូរស្នេហ៍បែបនេះ៕

អត្ថបទដែលជាប់ទាក់ទង