ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម

37

 

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ , ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លទ្ធផលនៅការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់, ១. ឈ្មោះ ខុម ជ័យលាភី ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ, ២.ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី ឆ្នាំកំណើត២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ, ៣.ឈ្មោះ ផាន សុខហេង ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ និង ៤.ឈ្មោះ ជឹង ដាវីត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

ចំពោះសម្ភារ មធ្យោបាយ និងវុត្ថាដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន ២គ្រឿង, រថយន្ត០១គ្រឿង, អាវុធខ្លី ០១ដើម បង់១ និងគ្រាប់ចំនួន ២, ថ្នាំញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ១,៩៩២ ក្រាម, ថ្នាំញៀន អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម និង កេតាមីន (K) ទម្ងន់ ០.៤១ ក្រាម។ សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២ ០២៥.៧០ក្រាម (២គីឡូ ២៥.៧០ក្រាម)។

ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង