ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះមីន បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ រងរបួសជើងទាំង២

85

 

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានឧប្បត្តិហេតុផ្ទុះមីន (K 59) នៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសដាច់ជើងស្តាំ និងជើងឆ្វេងរបួសអស់សាច់សល់តែឆ្អឹងចាប់ពីកំភួនជើងចុះក្រោម។

ហេតុការណ៍នោះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរចូលរកបេះស្លឹកត្រួយអាណោ យកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី (មន្ទីរពេទ្យខេត្ត)។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

 

អត្ថបទដែលជាប់ទាក់ទង