ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក អប់រំណែនាំចំពោះក្រុមក្មេងៗដែលតែងប្រមូលផ្តុំគ្នា បង្កភាពអណាធិបតេយ្យក្នុងមូលដ្ឋាន

103

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ០៩ខែ កុម្ភៈ ឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ ធ្វើការអប់រំករណីក្មេងៗប្រមូលផ្តុំគ្នាចំនួន០១លើកមនុស្ស១៨នាក់ បន្ទាប់ពីសមត្ថកិច្ចទទួលបាននូវព័ត៌មានពីមហាជន ថាក្រុមក្មេងៗនេះតែងតែប្រមូលផ្តុំគ្នា ដោយមានមធ្យោបាយម៉ូតូជាច្រេីនគ្រឿង ហាក់បង្ហាញអំពីគោលបំណងអ្វីមួយនៅក្នុងមូលដ្ឋានដែលអាចនាំដល់បញ្ហាបង្កអសន្តិសុខ ក្នុងសង្គម។

ក្រោយការសាកសួរសម្ថកិច្ចនគរបាល បានធ្វើការអប់រំ ណែនាំឱ្យពួកគេយល់ដឹងអំពីបញ្ហាទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមកុំឱ្យមានសកម្មភាពបែប នេះបន្តទៀតនិងបានឱ្យអាណាព្យា បាលធានា យកទៅអប់រំ ណែ នាំបន្ត នៅមូលដ្ឋាន។

សូមជម្រាបជូនបងថានៅមូលដ្ឋានស្រុកភ្នំព្រឹកនេះ យូរម្តងតែងលេចឡេីងនូវសកម្មភាពក្រុមក្មេងទំនេីង បង្កអណាធិបតេយ្យដោយការ ដេញកា-ប់ឬវា-យ ទាត់ធាក់គ្នា បង្កឱ្យមានការភ័យខ្លាចពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះសមត្ថកិច្ចនគរបាលគប្បីចាត់វិធានការបង្ការទប់ស្កាត់ជាមុនកុំឱ្យបញ្ហានេះកេីតមានបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង