ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យអស់ បើទោះក្នុងកាលៈទេសៈណាក៏ដោយ

30


កំពងើស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ  បានប្រាប់ទៅ  អភិបាលក្រុង ស្រុក ជ្រាប ថា  ចាប់ពីពេលនេះតទៅ
បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យអស់ បើទោះក្នុងកាលៈទេសៈណាក៏ដោយ ។


ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណង
ពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។


នេះបើយោងតាមសេចក្ដីជូន ដំណឹង របស់រដ្ឋបាលខេត្ដ ថ្ងៃទី១១ ខែកុម្ភៈ ២០២៤ ។


រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឹងម៉ាត់បំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាលក្រុង ស្រុក ជ្រាប និង ចាត់ចែងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូម លោកអភិបាល ក្រុង ស្រុក ទទួលនូវសេចក្ដីរាប់អានពីខ្ញុំ ។


សូមបញ្ជាក់ថា ៖ កន្លងទៅចិនៗ បានចេញពីភ្នំពេញ ទៅលួចបើកកាសុីណូ នៅខេត្តកំពង់ស្ពឺ សង្ឃឹងថា អាជ្ញាធរ សមត្ថកិច្ច ទប់ស្កាត់ លុបបំបាត់ ឱ្យខានតែបាន ៕ ដោយ ស រិ ត

អត្ថបទដែលជាប់ទាក់ទង