ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះលំនៅឋាន អស់៥ខ្នងនៅក្បែររោងចក្រអគ្គិសនីកម្ពុជា ផ្សារតូច

117

 

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥​ខ្នង ​ស្ថិត​នៅ​ក្រោយ​រោងចក្រ​អគ្គិសនី​នៅ​កម្ពុជា (​ផ្សារ​តូច​) ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​នៅ​ក្នុងភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង បាន​ឆាបឆេះ​ចេញពីផ្ទះ​១​ខ្នង​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី យ៉ាង​សន្ធោសន្ធៅ​ហើយ​បាន​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ទៀត ដែល​ធ្វើ​អំពី​ឈើ​នៅ​ជាប់​ៗ​នោះ ។

តាម​នគរបាល​បានអោយ​ដឹង​ជា​ជំហាន​ដំបូង​ថា លំនៅ​ឋាន​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ដែល​សង់​ជាប់​ៗ​គ្នា ចំនួន​៥​ខ្នង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភារៈ​មួយ​ចំនួន​ទៀត ។ នៅ​ក្នុង​ហេតុការណ៍ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​អន្តរាគមន៍ ។

ចំពោះមូលហេតុ​ពុំ​ទាន់​ដឹង​នោះ​ទេ ខណៈសមត្ថកិច្ចជំនាញកំពុង​ធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង