ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម

81

 

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹងដល់ លោក លោកស្រី ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស និងសាធារណជនទូទៅឱ្យបានជ្រាបថា គណៈកម្មាធិការ សម្របសម្រួលចម្រុះកម្ពុជា-ឡាវ-វៀតណាមនៃប្រទេសឡាវ (CLV Joint Coordination Committee) នឹងរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាពូ (Attapeu Province) ប្រទេសឡាវ។

ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលចម្រុះកម្ពុជា-ឡាវ-វៀតណាមស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍CLV ដែលផ្ដល់ឱកាសសម្រាប់ពាណិជ្ជករ មកពីប្រទេសCLV ដើម្បីបង្ហាញផលិតផលសក្តានុពល ចែករំលែកបទពិសោធន៍ ផ្សព្វផ្សាយម៉ាកយីហោ និង ស្វែងរកដៃគូ ក៏ដូចជាពង្រីកការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបី។

គណៈកម្មការ រៀបចំពិព័រណ៍បានផ្តល់ស្តង់មួយចំនួនជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន/សហគ្រាសកម្ពុជា នាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង