ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឯក ឃុនដឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល និងការបង្រាបល្បែងសុីសង ក្នុងមូលដ្ឋាន

265

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លើរបៀបវរៈ៖

– ផែនការការពារសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព(ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង, ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:)។
– ផែនការការពារ កាបោះឆ្នោតព្រឹទ្ធសភា
– ផែនការ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល
– ផែនការ ការបង្រាបល្បែងសុីសង ក្នុងមូលដ្ឋាន
– បញ្ហាផ្សេងៗ

ដោយមានសមាសភាពចូលរួម៖
-គណៈអភិបាលខណ្ឌ
-គណៈនាយក
-លោកអធិការនគរបាលខណ្ឌ
-លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ
-យោធាភូមិភាគពិសេសប្រចាំខណ្ឌ
-លោកប្រធានការិយាល័យទាំង១១ ចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ
-លោក-លោកស្រីចៅសង្កាត់ទាំង០៧
-នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧
-តំណាងផ្សាររដ្ឋ ០៣
-ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង