ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនៅស្រុកបសេដ្ឋ បង្រ្កាបមុខសញ្ញាករណីរជួញដូររក្សាទុកគ្រឿងញៀន ជើងខ្លាំងប្រចាំតំបន់

26

 

កំពង់ស្ពឺ ៖ កម្លាំងនគរបាល អធិការដ្ឋានស្រុកបសេដ្ឋ ដឹកនាំដោយវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក នៅថៃ្ងទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីកំលាំងថា នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ មុខសញ្ញាជើងខ្លាំងខាងចែកចាយគ្រឿងញៀនដ៏សកម្ម អ៊ុក សាវ៉ុន ភេទប្រុសអាយុ៣២ឆ្នាំ បានបញ្ជាតាមវិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបបញ្ជាក់រហូតកំណត់បានមុខសញ្ញានិងភូមិសាស្រ្ដ ។

ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សមសាមួន ស្នងការនគរបាលខេត្ដ ជាក់ស្តែងកម្លាំងបានឡោមព័ទ្ធជនសង្ស័យជាមុខសញ្ញា បានរត់គេចតែត្រូវបានកម្លាំងដេញតាមឃាត់ខ្លួនជនសង្ស័យបាន (អ៊ុក សាវ៉ុន) នៅចំណុចវាលស្រែខាងលិចភូមិបឹងតាមុំដកហូតវត្ថុតាង រួមមាន៖ ម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់( ធំ ៤កញ្ចប់ និង មធ្យម ០កញ្ចប់) ទូរស័ព្ទដៃ១គ្រឿង លុយរៀល ៧,០០០,០០០ លានរៀល លុយដូល្លា$4,000 ជំនាញបានឆែកឆេរដកហូតបានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០១កញ្ចប់មធ្យម កាំភ្លើងខ្លីជ័៛១ដើម និងម៉ូតូ១គ្រឿងម៉ាក Honda XR BAJA លេខតួ ១៨០១៣២៩ពាក់ផ្លាកលេខ 1FM-4981 ភ្នំពេញ ព្រមទាំងឃាត់ខ្លួនមុខសញ្ញា១នាក់ទៀត(បក្ខពួក)ឈ្មោះ ញ សុខខេម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរមុខសញ្ញាដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង