ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យសហគមន៍កសិកម្មទំនើប ត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់លើផលិតផលកសិកម្ម

62

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាគោលដៅត្រូវជំរុញវឌ្ឍនភាពសហគមន៍កសិកម្មទំនើបនេះ ដោយផ្តោតជាសំខាន់លើគុណភាព និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ ក្នុងកម្រិតទ្រង់ទ្រាយធំ ដូច្នេះត្រូវយកចិត្តទុកដាក់សិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ទីផ្សារ ការកំណត់តំបន់សក្តានុពលតាមប្រភេទមុខដំណាំដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ ការកាត់បន្ថយថ្លៃដើម មានតម្លៃបន្ថែមខ្ពស់ ផ្តល់ចំណូលដល់កសិករ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប ត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់លើផលិតផលកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេស និងផ្លូវច្បាប់ ដោយត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាព ដើម្បីសុខុមាលភាពអ្នកបរិភោគ៕

អត្ថបទដែលជាប់ទាក់ទង