ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនស្ស័យលួចម៉ូតូ អ្នកភូមិក្រោគោម្នាក់

53

 

ភ្នំពេញ ៖ ឃាត់ជនស្ស័យលួចម៉ូតូម្នាក់ ត្រូវ នគរបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៩ :១៥នាទី នៅចំណុចផ្ទះលេខ១H ផ្លូវលេខ២០០R២ ក្រុមទី១៣ ភូមិក្រោគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ឆៃ ចំរើនសុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២H ផ្លូវលេខ២០០R២ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។

សម្ភារៈដកហូតមានម៉ូតូចំនួន០១គ្រឿងម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2HE-2115 (ជារបស់ជនរងគ្រោះ) ។

ដំណើររឿងហេតុ ៖ នៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មុនពេលកើតហេតុជនជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះ ដោយមិនបានបិទកុងតាក់ (សោរស្មាតឃី) រួចចូលទៅក្នុងផ្ទះ ដោយផ្ទះជនស័ង្សយ និងផ្ទះជនរងគ្រោះជាប់គ្នា ដល់វេលាម៉ោង០៩ និង១៥នាទី ថ្ងៃខែឆ្នាំដដែល ជនសង្សយ័បានក្រោកពីដេកចេញមកឃើញម៉ូតូជនរងគ្រោះបានធ្វើសកម្មភាពលួចតែម្តង ហើយជិះគេចខ្លួនដល់សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ម៉ូតូបានរលត់ហើយជនសង័្សយបានអូសយកទៅលាក់នៅដីឡូដ៍មួយកន្លែង លុះដល់វេលាម៉ោង១៤ និង៥០នាទីថ្ងៃខែឆ្នាំដដែល មានប្រជាពលរដ្ឋប្រទះឃើញ បានប្តឹងរាយការណ៍មកសត្ថកិច្ច ចុះអន្តរាគមន៍ឃាត់បានជនស័ង្សយ និងវត្ថុតាងតែម្តង។
បច្ចុប្ប្នកំលាំងផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ។ ចំពោះម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ។

អត្ថបទដែលជាប់ទាក់ទង