ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យមាឃបូជា ប្រារព្ធនៅថ្ងៃទី២៤ខាងមុននេះ

107
ភ្នំពេញ ៖ តេីបុណ្យមាឃបូជាមានអត្ថន័យយ៉ាងណា?
មកដឹងអំពីអត្ថន័យបុណ្យមាឃបូជាទាំងអស់គ្នា
កម្មពិធីបុណ្យនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា២០២៤ ខាងមុខនេះហេីយ។
សូមចូលរួមប្រារព្ភពិធីបុណ្យតាមសេចក្តីជ្រះថ្លារៀងៗខ្លួន។
ថ្ងៃមាឃបូជា គឺជាថ្ងៃប្រកាសធម្មនុញ្ញឱវាទបាតិមោក្ខ ថ្ងៃដាក់ព្រះជន្មាយុសង្ខារ គឺការកំណត់កាលបរិច្ឆេទនឹងបរិនិព្វាន គឺរយៈពេល ៣ខែទៀត ចាប់ពីថ្ងៃពេញបូណ៌មីខែមាឃរហូតដល់ថ្ងៃពេញបូណ៌មីខែពិសាខ ព្រះពុទ្ធអង្គនឹងបរិនិព្វានហើយ។
ពិធីបុណ្យមាឃបូជា ជាទិវាបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកទាំងអស់តែងតែប្រារព្ធធ្វើឡើងក្នុងថ្ងៃ១៥កើត ខែមាឃជារៀងរាល់ឆ្នាំ ដោយប្រារព្ធលើហេតុផល ៣ ប្រការធំៗគឺ៖
១-រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ។
២-រំលឹកដល់ថ្ងៃព្រះភគវាទ្រង់សម្តែង(ឱវាទបាតិមោក្ខ)។
៣-រំលឹកដល់ថ្ងៃ(ចតុរង្គសន្និបាត)
ដែលប្រកបដោយអង្គ ៤ គឺ
១-ជាថ្ងៃពេញបូណ៌មី ១៥កើត ខែ មាឃ។
២-ជាថ្ងៃភិក្ខុ១២៥០ អង្គ មកប្រជុំគ្នា ដោយគ្មានការនិមន្ត។
៣-ព្រះភិក្ខុទាំងអស់នោះសុទ្ធតែ(ឯហិភិក្ខុ)ដែលបំបួសដោយព្រះសម្មាសម្ពុទ្ធ។
៤-ព្រះភិក្ខុទាំងអស់សុទ្ធតែជាព្រះអរហន្ត។

អត្ថបទដែលជាប់ទាក់ទង