ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ដូចការបំពុល ការបរបាញ់ ជួញដូរ និងបរិសភោគសត្វព្រៃ ដែលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះនិងសុខភាពមនុស្សសត្វ

351

ភ្នំពេញ៖ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានកើតឡើង នៅពេលរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ករណីនេះ បាននបណ្តាលឲ្យមានសត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យងចំនួន១ក្បាល កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន១ក្បាល (មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ)។

អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះករណីបទល្មើធនធានធម្មជាតិខាងលើ ជាមួយគ្នានេះក្រសួង បរិស្ថាន មានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។

លោក ខ្វៃ អាទិត្យា បានស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រមទាំងស្នើឱ្យមានបញ្ឍប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចការបំពុល ការបរបាញ់ ជួញដូរ និងបរិសភោគសត្វព្រៃ ដែលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះនិងសុខភាពមនុស្សសត្វ ពោលគឺមិនត្រឹមតែប៉ះពាល់ដល់ការស្លាប់ សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា សត្វស្រុកផ្សេងទៀត ដែលផឹកទឹកនៃប្រភពបំពុល និងប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានការបំពុល ហ្នឹង កឺបានប៉ះពាល់ប្រភេទសត្វព្រៃរងគ្រោះ និងជិតផុតពូជនៅលើពិភពលោក ព្រមទាំងការបិភោគសាចសត្វ បង្កឱ្យមានជំងឺ និងអាចជាសត្វដែលរងការបំពុលពីក្រុមជនល្មើសផងដែរ។
ចំពោះករណីបំពុលសត្វខាងលើ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា៖ មន្រ្តីជំនាញ បានធ្វើកំណត់ហេតុ និងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុក និងខេត្ត ដើម្បីសហការស្វែងរកចាប់ខ្លួន និងទប់ស្កាត់បទល្មើសរួចហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ បង្កើនការចូលរួមឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារនិងអភិរក្សធនធានជាតិ ដូចតទៅ៖ ១) ទប់ស្កាត់ និងបង្រ្កាបការបំពុលសត្វព្រៃ ក្នុងគោលបំណងចាប់យកសត្វព្រៃ ទៅធ្វើជាអាហារ ឬយកទៅលក់នៅទីផ្សារ ។ ២) បញ្ឈប់ការបរបាញ់និងការដាក់អន្ទាក់ ចាប់សត្វព្រៃគ្រប់ប្រភេទ សំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្ស និងសម្បូរឡើងវិញ។ ៣) បញ្ឈប់ការដាក់លក់សត្វព្រៃ នៅតាមទីសាធារណៈ និងនៅតាមភោជនីយដ្ឋាន ដែលសត្វព្រៃទាំងនោះ ក៏អាចជាសត្វរងការបំពុលផងដែរ ដែលមានហានិភ័យខ្ពស់សម្រាប់សុខភាព អ្នកបរិភោគ និងអាចបណ្តាលឱ្យស្លាប់បាន។ ៤) បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រោះសត្វព្រៃអាចដែលរងការបំពុល អាចបង្ករផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិត ចំពោះអ្នកបរិភោគ។ ៥) សហការចូលរួមអប់រំ ផ្សព្វផ្សាយ ដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ កុំឱ្យដាក់ថ្នាំបំពុលសត្វព្រៃ បរបាញ់ និងបរិភោគសត្វព្រៃ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមាននិរន្តរភាព និងឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន តាមរយៈទេសចរណ៍ធម្មជាតិជាដ់ម ។ ៦) ចូលរួមទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក្នុងតំបន់ការពារធម្មជាតិ សហគមន៍ មូលដ្ឋាន តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលបច្ចុប្បន្នមានមនុស្សប្រមាណ៥លាននាក់ បានចូលរួម ថ្វើឱ្យបរិស្ថានជុំវិញស្អាត និងធ្វើឱ្យកម្ពុជាស្អាត និងគ្មានការបំពុលប្លាស្ទិក។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន៖ ១) ការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ។ ៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននិង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យ បាន៦០% នៅឆ្នាំ។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង