ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនចែកចាយញៀនថ្នាំ៣នាក់

32

 

ភ្នំពេញ ៖ បុរស ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ខណៈកំពុងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច សំណង់មិនរាបរយ ក្រុមទី ៥ ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០នាទី ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ៖
១/ឈ្មោះ មុំ សុខុម ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានមានទីលំនៅ ភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែទី១ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ ដាំ បូរ៉ី ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ឃុំ ព្រៃចា ស្រុក ជេីងព្រៃ ខេត្ត កំពង់ចាម។
៣/ឈ្មោះ អាយ ភារុណ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ជាមួយគ្នានោះ សមត្ថកិច្ចដកវត្ថុតាង ជាក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃុំខ្លួន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង