ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យកាត់ដេររំពឹងថា នឹងមាន កំណើនប្រសើរឡើងវិញនៅឆ្នាំ២០២៤

48

ភ្នំពេញ៖ វិស័យកាត់ដេររំពឹងថា នឹងមានកំណើនប្រសើរឡើងវិញនៅឆ្នាំ២០២៤ ដោយការគាំទ្រពីការងើបឡើងវិញនូវការបញ្ជា ទិញ និងកំណើនវិនិយោគក្នុងវិស័យនេះ បន្ទាប់ពីការធ្លាក់ចុះតម្រូវការសកលនាឆ្នាំកន្លងទៅ។ នេះបើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤។

ថ្លែងនៅក្នុងវេទិកាសាធារណៈស្ដីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤” នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផាន់ ផល្លា បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរ គឺមានតួរលេងខ្ពស់ជាងការនាំចេញវិស័យកាត់ដេរ។

លោក បានបន្តថា សម្រាប់ឆ្នាំ២០២៤ យើងឃើញថា វិស័យមិនមែនកាត់ដេរនឹងនៅតែបន្តកើនឡើង។ បន្ថែមពីនេះ អ្វីដែលយើងមើលឃើញនោះ គឺងើបឡើងវិញនៃវិស័យកាត់ដេរ ដោយសារតែយើងបានសាកសួរ និងបានពិនិត្យមើលតួរលេខដែរ ដោយយើងឃើញថា នៅដើមឆ្នាំ២០២៤នេះ យើងឃើញថា តួរលេខមានការខ្ពស់ជាងខែមករា ឆ្នាំ២០២៣។ ហើយបើយើងសួរទាក់ទងទៅនឹងអ្នកទិញ ខាងរោងចក្រក៏គាត់បានប្រាប់យើងថា នៅឆ្នាំ២០២៤ ហ្នឹង គាត់មានសង្ឃឹម និងមានសញ្ញាវិជ្ជមានក្នុងការបញ្ជារទិញ និងការផលិត។

លោក ផាន់ ផល្លា បានបន្ថែមថា ទោះបីជាវិស័យកាត់ដេរនេះមានការថបថយ ១៣ភាគរយ មិនមែនថា វិស័យនេះ ជាវិស័យដែលមិនបានការនោះទេ។ វិស័យនេះ នៅតែជាវិស័យដ៏សំខាន់សម្រាប់កម្ពុជា ដោយកម្មករធ្វើការនៅក្នុងវិស័យនេះ ៨០មុឺននាក់ជាង ហើយរោងចក្រសម្រាប់វិស័យនេះ មានប្រហែលប្រមាណជា ១៤០០រោងចក្រជាង។

លោក បានលើកឡើងថា បើទោះបីជាមានការថបថយក្នុងការនាំចេញ ដោយសារតែដៃគូពាណិជ្ជកម្មយើង គាត់មានបញ្ហាខ្លះនៅក្នុងឆ្នាំ២០២៣ តែវិស័យនេះនៅតែជាវិស័យសំខាន់។ អ្វីដែលយើងសង្ឃឹមសម្រាប់ឆ្នាំ២០២៤នេះ ដោយសារតែដៃគូពាណិជ្ជកម្មរបស់យើង គាត់មានសភាពល្អប្រសើរជាងមុន ដូច្នេះវិស័យកាត់ដេររបស់យើងនឹងវិលទៅរកភាពល្អប្រសើរវិញ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជា បាននាំចេញផលិតផលកាត់ដេរបាន ៧.៨៦លានដុល្លារអាមេរិក ធ្លាក់ចុះជិត ១៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ដោយ -សំរិត

អត្ថបទដែលជាប់ទាក់ទង