ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករនៅភូមិរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងមមាញឹកប្រមូល ផលប៉ិកួៈ

43

កំពង់ចាម ៖ កសិករក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងមមាញឹក នឹងការ ប្រមូលផលដំណាំប៉ិកួៈ ដែលការដាំដុះតាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤មកនោះ ដែលកសិករ អាចលក់បានក្នុងតម្លៃ ៧០០រៀល ក្នុងមួយ គីឡូក្រាម ទាបជាងឆ្នាំមុន ៣០០រៀល។

តាមការរៀបរាប់របស់បងស្រី អ៊ុច សុផល អាយុ ជាង៤០ឆ្នាំប្លាយរស់ នៅក្នុង ភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាកសិករ ដាំប៉ិកួៈ បានឱ្យដឹងថា  ប៉ិកួៈងាយដាំ តែតម្រូវឱ្យកសិករឧស្សាហ៍ព្យាយាមក្នុងការថែទាំដែរគឺសម្អាតស្មៅ ស្រោចទឹក បាញ់ថ្នាំសម្លាប់សត្វល្អិត ពូនរង កាត់ត្រូយ កាត់ផ្កា ទើបវាឱ្យ ផលល្អ។ ប៉ិកួៈប្រើពេលដាំ ប្រមាណជាង ៣ ខែកសិករ អាចប្រមូលផលបានហើយ ។

បងស្រី អ៊ុច សុផល បានឱ្យដឹងដែរថា: ទិន្នផលប៉ិកួៈ ទទួលបានប្រមាណ ៤០ ទៅ៥០តោន ក្នុងមួយហិកតា ដែលតម្លៃកសិករអាចលក់បានក្នុងតម្លៃ ៧០០រៀល ក្នុងមួយ គីឡូក្រាម នៅដើមរដូវ ឬក៏ទាបមកត្រឹម៥០០ទៅអាចដើ៣០០ រៀលនៅណាក់ កណ្តាលរដូវដែលសំបូរនិងអាចឡើងដល់១០០០និងជាង១០០០រៀល នៅចុងរដូវដែល ផលិតផលនៅតិចតួចទីផ្សារខ្ពស់។ ប៉ិកួៈមានទីផ្សារ ងាយលក់ មានឈ្មួញចុះទិញដល់ទីចម្ការ តែម្តងនឹងដឹកទៅលក់ចែកចាយនៅភ្នំពេញ។

លោក សុផល ដែលមានផ្ទៃដីដាំប៉ិកួៈ ប្រមាណជាង២ហិកតា បានបញ្ជាក់ឱ្យដឹងដែថា នៅក្នុងឃុំរអាងយើងមានចំនួន២ភូមិដែលដាំប៉ិកួៈ ច្រើនគឺភូមិរអាងក្រោមមានផ្ទៃដីដាំ ប្រមាណជិត ២០ ហិកតា និងបណ្តាភូមិដទៃទៀតដូចជាភូមិគៀន រមូរនិងរអាងលើក៏ មានការដាំដុះដែតែតិចតួចព្រោះមានតំបន់ជាប់ដងទន្លេដែ។ក្នុងមួយឆ្នាំៗប្រាក់ចំណូលពីដាំប៉ិកួៈចន្លោះពី៤០០០ដែរ។

លោកសុផលក៏បានលើកឡើងថា: បើ យើងពិនិត្យជាក់ស្តែងទៅយើង ឃើញកសិករ គាត់មិនដាំតែដាំ ប៉ិកួៈតែមួយ មុខទេគឺភាគច្រើនដាំដំណាំ ៤ប្រភេទដែលកសិរដាំក្នុងរដូវ តែមួយគ្នានេះមាន មានប៉ិកួៈ សណ្តែកដី ពោត និងល្ង ជាដំណាំវិលជុំរាល់ឆ្នាំ ព្រោះផលដំណាំនេះ មានទីផ្សារច្បាស់លាស់ ងាយស្រួលក្នុងការដាំដុះមាន តម្លៃទីផ្សារខ្ពស់ជាប្រភពចំណូលក្នុងគ្រួសារសម្រាប់ជីវភាពរស់នៅបានកាន់តែប្រសើឡើង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង