ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ចេញសារលិខិតអបអរសាទរសូមគោរពជូនឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

51

 

ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការ អបអរសាទរដោយស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានកិច្ចប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ដែលជាឥស្សរជនខ្មែរដ៏ឆ្នើម មានគុណធម៌ សុជីវធម៌ សីលធម៌ល្អ ព្រហ្មវិហារធម៌ គតិបណ្ឌិតខ្ពស់ សមត្ថភាពពេញលេញ ទេពកោសល្យ លើការបញ្ជា ដឹកនាំ និងអភិវឌ្ឍធនធានយុវជន ដើម្បីឱ្យក្លាយជាប្រជាពលរដ្ឋល្អ ក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅ អនាគត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់ ដោយបានតម្កល់ទុកឧត្ដមប្រយោជន៍ជាតិជាធំ ជាពិសេសបាន ខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម បាន កំពុងបំពេញបេសកកម្មយ៉ាងមោះមុតលើរបត់ថ្មីជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ទាំងការអនុវត្តការងារស្នូល ប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈដ៏ស្រួចស្រាវដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនជាតិ មាតុភូមិ ធ្វើឱ្យថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងប្រជា ពលរដ្ឋទូទាំងប្រទេសមានការគាំទ្រ គោរព ស្រលាញ់ពេញចិត្ត និងកោតសរសើរ ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យបារមីដ៏ស័ក្តិសិទ្ធិក្នុងខេត្តព្រះសីហនុជាពិសេសបារមី លោកជំទាវម៉ៅ បារមីព្រះថោង នាងនាគ សូមជួយប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ បវរសួស្ដីមហា ប្រសើរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ សូមបានប្រកបនូវសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមដឹកនាំ និង អភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្ដមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើន ទៅមុខជាលំដាប់ ។

អត្ថបទដែលជាប់ទាក់ទង