ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញញត្តិគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

41

 

រាជធានីភ្នំពេញ ៖ បើតាមញត្តិគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤, យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះ បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការដាក់ចេញនូវបទបញ្ជានេះ គឺជាវិធានការដ៏មុតស្រួច និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរួមចំណែក អនុវត្តមិនរាថយចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ៖ ដែលជា គោលនយោបាយអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល និងឈានទៅទប់ស្កាត់គ្រោះថ្នាក់បណ្តាលមកពីឧក្រិដ្ឋកម្ម គ្រឿងញៀន ស្របតាមពាក្យស្លោក “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។ សក្ខីភាពនេះ៖ ពិតជាបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងក្តីព្រួយបារម្ភដល់ប្រជាជនកម្ពុជា ព្រមទាំងជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រី រាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងភាពស្អាតស្អំរបស់ស្ថាប័នរដ្ឋ មិន ឱ្យមានការប្រើប្រាស់ ឬ ជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដាច់ខាត។

ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះនបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធានាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នរដ្ឋ ដើម្បី លើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង និងសូមប្ដេជ្ញាអនុវត្តតាមបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង