ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ឪពុកម្នាក់ រំលោភសេពសន្ថវៈ មកលើកូនស្រីបង្កើតរបស់ខ្លួន សម្រេចចំនួន ២ដង ប្រព្រឹត្តនៅលើផ្ទះជនរងគ្រោះ

317

 

ពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឥទ្ធិពលគ្រឿងញៀន, គេថាត្រីឆ្តោមិនស៊ីកូនឯងតែនេះឪពុកតិរច្ឆាន, នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:២៥នាទី សមត្ថកិច្ចយើងបានទទួលបណ្តឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ជ រ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅអចិន្រ្ដៃយ៍ភូមិដប់បាទ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកស្នាក់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការរំលោភសេពសន្ថវៈ មកលើកូនស្រីបង្កើតរបស់ខ្លួន អាយុ ១៥ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្រេចចំនួន ២ដង ប្រព្រឹត្តនៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

-លើកទី១ នៅលើផ្ទះរបស់ជនរងគ្រោះ
-លើកទី២ នៅលើផ្ទះរបស់ជនរងគ្រោះ

ក្រោយពីទទួលបណ្ដឹងរួចសមត្ថកិច្ចភ្លាម កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធី ឈានដល់ការឃាត់ខ្លួនជនសង្ស័យ។
សូមបញ្ជាក់ថាជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន មកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្ដនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង