ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋ សងសឹកបានសម្រេច ដូចការតាំងចិត្តមែន

75

ភ្នំពេញ៖ក្នុងជំនួបសងសឹកជាមួយអ្នកប្រដាល់ថៃKang Namphaលើសង្វៀនTV5នាយប់
ថ្ងៃទី២៤កុម្ភៈអ្នកប្រដាល់កម្ពុជារិន សារដ្ឋក្លិបនាគនាំសំណាបានសងសឹកយកឈ្នះអ្នកប្រ
ដាល់ថៃKang Namphaបានវិញដោយពិន្ទុ។
ការប្រកួតេពិតជាមានលក្ខណៈតឹងតែងកិ៏ពិតមែនតែសារដ្ឋដែលតាំងចិត្តថាត្រូវតែធ្វើឲ្យបាននោះគេពិតជាធ្វើបានមែន។ក្នុងការប្រកួតចំនួន៥ទឹកសារ័ត្រមានប្រៀបលើគូប្រកួតរបស់ខ្លួនតែបន្តិចបន្តួចប៉ុណ្ណោះ។

Kang Namphaដែលចង់ការពារតំណែងជាអ្នកឈ្នះនោះគេហាក់ដូចជាប្រយ័ត្នប្រយែង
ដោយការពារច្រើនជាងវាយលុក។ចំពោះសារដ្ឋវិញគេត្រូវកាឈ្នះជាចាំបាច់នោះគេវាយលុកឮផងនិងការពារផង។
បន្ទាប់ពីប្រកួតគ្នាពេញទាំង៥ទឹកនោះរិន សារដ្ឋសងសឹកបានឈ្នលើគូប្រកួទដូចការ
តាំងចិត្តមែន។

ខ្លាចាស់វ៉ាន សុវណ្ណក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់
ថៃNam Khamuonឲ្យខូចជើងឆ្វេងមិនអាចបន្តការប្រកួតបានទៀត។
សុវណ្ណដែលដឹងថាកម្លាំងរបស់ខ្លួនឆាប់ធ្លាក់ចុះនោះគេចាប់ផ្ដើមវាយប្រហារលើគូប្រ
កួតតាំងពីស្នូរជួងទឺកទី១បន្លឺឡើងមកម្ល៉េះ។សុវណ្ណជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃពិឃាត
តែបន្ទាប់ពីគេសាកល្បងវាយប្រហារជើងក្រោមគូប្រកួតរបស់ខ្លួនមកនោះគេដឹងថាគូប្រកួតរបស់ខ្លួនជា្រយក្រោម។
ស្ថានភាពបែបនេះធ្វើឲ្យសុវណ្ណមិនសូវបញ្ចេញកណ្ដាប់ដៃឡើយគឺគេវាយប្រហារជើង
ក្រោមNam Khamuonធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះមិនអាចបន្តការប្រកួតបានមុនស្នូរជួងបញ្ចប់
ទឹកទី២តែម្ដង។

ជើងខ្លាំងឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក៏បញ្ចប់អ្នកប្រដាល់ជើងខ្លាំងថៃ
Khum Phitlekឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី២ដែរ។សម្រាប់សប្ដាហ៍អ្នកប្រដាល់គុនខ្មែរ
សុទ្ធតែឈ្នះអ្នកប្រដាល់ថៃដូចៗគ្នា។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឆង ឈាងរ៉ាន់ក្លិបសុភានូប្រកួតចាញ់ខុន សីហាក្លិបនាគនាំសំណាងដោយពិន្ទុក្នុងខណៈដែលជិន ចាងក្លិបឃ្លាំងមឿងកីឡាប្រកួតស្មើ
ពិន្ទុជាមួយសៀវ ង៉ុយក្លបទីរីងគុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង