ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ភូមិ១ និងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងចំនួន០៥ខ្សែ ដែលជាគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤

46

ព្រះសីហនុ ៖ប្រជាពលរដ្ឋ ភូមិ១ និងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុងចំនួន០៥ខ្សែ ដែលជាគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២៤ ដោយបានដាក់ដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មានកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោង មូលនិធិសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ចំនួន០២គម្រោង នៅសាលាសង្កាត់លេខ៤ ដឹកនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការ លទ្ធកម្មសង្កាត់ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ កិច្ចប្រ ជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

សង្កាត់លេខ៤ មាន ០២គម្រោង៖ គម្រោងទី១៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ៤ខ្សែ ប្រវែងសរុប ៣០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រោស់ ០,២០ម៉ែត្រ តម្លៃប៉ាន់ស្មាន ២១៥,៨៩៤,៩០០ រៀល។ មានក្រុមហ៊ុនចំនួន០៥ បានចូលរួមដេញថ្លៃ ក្នុងនោះការដេញថ្លៃបានទៅលើក្រុមហ៊ុន ស៊ន ង៉ែត ក្នុងតម្លៃ ១៣០.០០០.០០០ រៀល។

គម្រោងទី២៖ សាងសង់ផ្លូវបេតុងអារម៉េ ប្រវែង ២៨២ម៉េត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ បណ្តាញលូទឹកភ្លៀងមុខកាត់ ០,៦ម៉ែត្រ ប្រវែង ២៨២ម៉ែត្រ មានអណ្តូងលូចំនួន ១៣កន្លែង ស្របកណ្តាលផ្លូវ និងបណ្តាញលូទឹកស្អុយ (ទុយោជ័រ) មុខកាត់ ០,៣ម៉ែត្រ ប្រវែង ២៨២ មានអណ្តូងលូចំនួន ៣៩កន្លែង (អណ្តូងលូចំនួន ១៣កន្លែង ស្របកណ្តាលផ្លូវ និងចំនួន ២៦កន្លែង សងខាងផ្លូវ ដោយភ្ជាប់លូមកអណ្តូងលូ កណ្តាលផ្លូវ) តម្លៃប៉ាន់ស្មាន ៣៨៧,៨១៨,២០០ រៀល។ មានក្រុមហ៊ុនចំនួន០៣ បានចូលរួមដេញថ្លៃ ក្នុងនោះការដែញថ្លៃបានទៅលើក្រុមហ៊ុន ហ៊ួរ ប៉ូរ ក្នុងតម្លៃ ២៨០.០០០.០០០ រៀល។

លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការដេញថ្លៃ ហើយនឹងការដេញថ្លៃជាបន្តបន្ទាប់តាម បណ្តាឃុំសង្កាត់ នៅទូទាំងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

ក្នុងនោះម្ចាស់ក្រុមហ៊ុនទាំងពីរ ដែលដេញថ្លៃបានគម្រោងស្ថាបនាផ្លូវេ បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។

ជាចុងក្រោយលោក ឃាង ភារម្យ នាយកទីចាត់ការផែការ និងវិនិយោគខេត្តព្រះសីហនុ ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផល ប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលាផដែរ៕

អត្ថបទដែលជាប់ទាក់ទង