ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះការវែកញែក ពីមតិ មហាជន សិស្សវិទ្យាល័យមួយនៅកំពង់ស្ពឺ អត់ពាក់ស្បែកជើងប៉ាត់តា មករៀន បែជាគ្រូឱ្យមកតម្រង់ជួរសំពះស្បែកជើង

53


ភ្នំពេញ ៖ មួយរយៈនេះ ហាក់ដូចជាផ្ទុះនូវរឿង មួយដែលឃើញទង្វើ សិស្សសាលាមួយក្រុម អាចមានកំហុស ពួកគាត់មិនបានពាក់ស្បែកជើងប៉ាត់តា តាមកំណត់របស់គ្រូ ឬនាយកសាលា ។ ប៉ុន្តែវិន័យ បង្ខំឲ្យសិស្ស ទទួលស្គាល់កំហុស ដោយដោះស្បែកជើង រួចហើយបង្ខំឱ្យគាត់ លើកដៃជំពាក់ស្បែកជើងបីដង រួចនិយាយថា, ថ្ងៃក្រោយខ្ញុំមិនអាចភ្លេចស្បែកជើងបាត់តាបានទេ  ! សំពះស្បែកជើង តម្រង់ជួរត  គ្នា ។ ឃើញសកម្មភាពនេះ ក្លាយជាវិធានបទ ដែលត្រូវបាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក វែកញែក ចង់ឱ្យនិស្ស័យអប់រំ ពិសីខាងក្រសួង អប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យ លើការអប់រំ អនុវត្តវិន័យ បែបនេះ ជាគោលការណ៍របស់ក្រសួង ឬបុគ្គល ! ពីព្រោះថា សូម្បីតែគ្រូបង្រៀនខ្លះ ឯកសណ្ឋានរបស់គាត់ ក៏មិនបានបំពេញកាតព្វកិច្ចឲ្យសមរម្យ (អាចខ្វះសមត្ថភាពភាព ជីវភាព ) នេះជាចំណុចដែលត្រូវពិចារណា។ ។
នៅលើបណ្ដាញទំនាក់ទំនង់សង្គមហ្វេសប៊ុកបានលើកឡើងថា,  ខ្ញុំមិនបានរៀនជ្រៅជ្រះទេ.តែខ្ញុំគិតថាវ័យក្នុងសាលារៀននិងការអប់រំណែរនាំមានច្រើនមិនមែនបែបនេះទេ.ចុះបើសិស្សខ្លះគាត់មានជីភាពក្រលំបាក់ខ្វះថះវិការទិញស្បែកជើងធ្វើមិចចំពោះអ្នកអត់.បើសិស្សមិនពាក់ស្បែកជើងតាមលោកគ្រូរដាក់វិន័យក្នុងសាលា.ក៏មានកាណែនាំសួរមូលហេតុអោយបានច្បាស់លាស់មកពីអីមិនពាក់ស្បែកជើងតាមវិន័យសាលា.បើមិធ្វើតាម២ឬ៣ដងលោកគ្រូរធ្វើតាមវិន័យសាលាចុះ.ចំពោះស្បែកជើងប៉ាត់តាតំលៃថ្លៃគួរសមដែរមិនមែនខាងលោកគ្រូរទិញចែកសិស្សទេ គណនេយ្យ  facebook ខ្លះបានលើកឡើងទៀតថា, ខ្ញុំសូមមិនគាំទ្រទេ លោកគ្រូ ការណែនាំនិងប្រៀនប្រដៅវិន័យសាលាមានច្រើនណាស់ធ្វើបែបហ្នឹងដូចជាលើសបន្តិច ហើយបទបញ្ជាវិន័យសាលាមិនដែលមានទេនូវវិន័យបែបនេះទេ ។
ដោយឡែកអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ធ្វើការទំនាក់ទំនង សុំការបំភ្លឺពីនាយកសាលា ប្រធានបន្ទីរអប់រំយុវជននិងកីឡាខេត្ត អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បាននៅឡើយទេសម្រាប់ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤។
ចំពោះការបកស្រាយបែបណានោះ ពីស្ថាប័នពាក់ព័ន្ធ អង្គភាពយើង នឹងធ្វើការផ្សព្វផ្សាយលំអិតនៅពេលក្រោយ។ សូមធ្វើការសិក្សាពីវីដេអូនេះ រួចចូលរួមឲ្យយោបល់ ក្នុងន័យស្ថាបនា ខណៈប្រទេសជាតិយើង គ្រប់គ្រងដោយច្បាប់ ៕ ស. រ.ត

អត្ថបទដែលជាប់ទាក់ទង