ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមហង់ជួន ណារ៉ុន ៖ ក្រសួងអប់រំ បន្តអនុវត្តការផ្ទេរថវិកាជាស្វ័យប្រវត្តិត្រង់ពីរតនាគារជាតិទៅដល់សាលារៀនដោយផ្ទាល់ ឱ្យទាន់ពេលវេលា បញ្ចៀសភាពយឺតយ៉ាវ

34

 

រាជធានីភ្នំពេញ៖ ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចស្តីពីដំណើរការ នៃការផ្ទេរថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈជូនគ្រឹះស្ថានមតេ្តយ្យសិក្សា និងបឋមសិក្សាសាធារណៈ លើកទី១ ឆ្នាំ២០២៤នាព្រឹកថ្ងៃទី០១ ខែមីនា ២០២៤ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ រាជធានី ខេត្ត ស្រុក ចូលរួមដោយចំនួន និងតាមអនឡាញចំនួន ៧៣៧នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលការផ្ទេរថវិកាមូលនិធិដំណើរការសាលារៀនសាធារណៈជូនគ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សាសាធារណៈ ដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ ថ្នាក់ស្រុក ខណ្ឌ មិនមានភាពយឺតយ៉ាវ និងប្រកបដោយតម្លាភាព។ ដើម្បីសម្រួលដល់ដំណើរការនៃការផ្ទេរថវិកាគាំទ្រការសាលារៀន ក្រសួងអប់រំ យុវជន និង កីឡា បាន សម្រួលពី ៤ដង ក្នុង១ ឆ្នាំមកត្រឹម ២ដងក្នុង១ ឆ្នាំ ដោយជាការផ្ទេរជូនដោយស្វ័យប្រវត្តិត្រង់ពីរតនាគារជាតិ ទៅដល់សាលារៀនផ្ទាល់ និងដោយមិនចាំបាច់រង់ចាំរបាយការណ៍នឹងធ្វើសវនកម្មក្រោយចំណាយ។

ប្រធានមួយចំនួនត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ រួមមាន (១). មុខសញ្ញាចំណាយមុខងារអប់រំនៅរដ្ឋបាលថ្នាក់ក្រោម (២). ទិដ្ឋភាពច្បាប់ និង គោលការណ៍ (៣). ការគ្រោងថវិកា (៤). វិធានការឆ្លើយបែបបទ និងនីតិវិធីថ្មី (៥). នីតិវិធីអនុវត្តចំណាយ (៦). វឌ្ឍនភាពនៃ ការអនុវត្តឆ្នាំកន្លងមក និងឆ្នាំ ២០២៤ (៧). ផលប៉ះពាល់ផ្សេងៗ ដល់ដំណើរការសាលារៀន (៨). កត្តាយឺតយ៉ាវនៃ ការផ្ទេរថវិកា (១០). ជម្រើសអន្តរាគមន៍បន្ទាន់។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ក៏ដូចជាបញ្ជាក់ឡើងវិញនូវគោលជំហររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តអនុវត្តការផ្ទេរថវិកាជាស្វ័យប្រវត្តិត្រង់ពីរតនាគារជាតិទៅដល់សាលារៀនដោយផ្ទាល់ ឱ្យទាន់ពេលវេលា បញ្ចៀសភាពយឺតយ៉ាវ និង ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នា ធ្វើយ៉ាងណាដើម្បីឱ្យដំណើរការ នៃការផ្ទេរថវិកាមូលនិធិនេះមានភាពរលូន និងល្អប្រសើរ ដើម្បីជំរុញគាំទ្រការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលដោយជោគជ័យ និងប្រកបដោយតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង